កម្មវិធីត្រៀមភាសាអង់គ្លេស

រយៈពេល

សិក្សាពេញម៉ោងរយៈពេល ២១ សប្តាហ៍

វគ្គចូលរៀនបន្ទាប់

ខែ តុលា ឆ្នាំ​ ២០២៦

សញ្ញាបត្រ​ដែល​បាន​ទទួលបាន​

វិញ្ញាបនបត្រ

កម្មវិធីសិក្សាឆ្ពោះទៅកាន់ឧត្តមភាពជំនាញសិល្បៈចម្អិនម្ហូបអាហារ៖ ថ្នាក់រៀនត្រៀមភាសាអង់គ្លេស

វិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) យើងជឿជាក់លើការពង្រឹងសក្តានុពលរបស់សិស្សគ្រប់ៗរូប។ ថ្នាក់ត្រៀមភាសាអង់គ្លេសរបស់យើងត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកជំនាញផ្នែកចម្អិនម្ហូបអាហារដែលមានឆន្ទៈ និងមានចំណូលចិត្តក្នុងជំនាញចម្អិនម្ហុបអាហារ ប៉ុន្តែត្រូវការពង្រឹងជំនាញភាសាអង់គ្លេសរបស់ពួកគេ ដើម្បីបំពេញតាមតម្រូវការកម្មវិធីសញ្ញាបត្រសិល្បៈចម្អិនម្ហូបអាហាររយៈពេល ២ឆ្នាំរបស់យើង។ វគ្គសិក្សាមូលដ្ឋានដែលពឹងផ្អែកយ៉ាងខ្លាំងនេះ នឹងផ្តល់នូវជំនាញភាសា និងចំណេះដឹងផ្នែកម្ហូបអាហារសំខាន់ៗ ដើម្បីធានាបាននូវការផ្លាស់ប្តូរដ៏ជោគជ័យ និងសមិទ្ធិផលសិក្សារបស់សិស្សនិស្សិតបានយ៉ាងមានប្រសិទ្ឋិភាព។

ទិដ្ឋភាពទូទៅនៃកម្មវិធីសិក្សា

កសាងមូលដ្ឋានគ្រឹះរបស់អ្នកលើភាសាអង់គ្លេស និងមូលដ្ឋានគ្រឹះនៃបដិសណ្ឋារកិច្ច

កម្មវិធីសិក្សារយៈពេល ២១សប្តាហ៍នេះ ផ្តោតលើវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសយ៉ាងស៊ីជម្រៅ រួមជាមួយការណែនាំជាក់ស្តែងអំពីមុខវិជ្ជាចម្អិនម្ហូបអាហារសំខាន់ៗ។ កាលវិភាគពាក់កណ្តាលថ្ងៃរបស់យើងអនុញ្ញាតឱ្យមានការសិក្សាផ្តោតសំខាន់ ក្នុងការកសាងទំនុកចិត្តផ្នែកភាសា និងជំនាញសិល្បៈចម្អិនម្ហូបអាហារ។

កម្មវិធីសិក្សាសំខាន់ៗរួមមាន

ការបណ្តុះបណ្តាលភាសាអង់គ្លេសយ៉ាងស៊ីជម្រៅ៖

អភិវឌ្ឍជំនាញអាន សរសេរ ស្តាប់ និងនិយាយ ដោយផ្តោតលើវាក្យសព្ទ និងការទំនាក់ទំនងជាក់លាក់ក្នុងវិស័យបដិសណ្ឋារកិច្ច។

ការបង្ហាត់បង្ហាញអំពីការចម្អិនអាហារជាក់ស្តែង៖

ទទួលបានបទពិសោធន៍ជាក់ស្តែងជាមួយនឹងបច្ចេកទេសចម្អិនអាហារដែលជាមូលដ្ឋានគ្រិះដ៏សំខាន់​ ស្របពេលសិក្សាពីមូលដ្ឋានគ្រឹះនៃការធ្វើនំ និងបង្អែម។

ការណែនាំអំពីសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ៖

សិក្សាមូលដ្ឋានពីមូលដ្ឋានគ្រឹះនៃសេវាកម្មបដិសណ្ឋារកិច្ចតាមរយៈការបណ្តុះបណ្តាលជាក់ស្តែង រួមទាំងការរៀបចំភេសជ្ជៈ ការសម្តែងស្វាគមន៍ភ្ញៀវនិងការរៀបចំតុប្រកបដោយសិល្បៈវិជ្ជាជីវៈ។

សេចក្តីណែនាំអំពីទ្រឹស្តីសិល្បៈចម្អិនអាហារ និងម្ហូបអាហារ និងភេសជ្ជៈ

សេចក្តីណែនាំអំពីទ្រឹស្តីសិល្បៈចម្អិនអាហារ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ កសាងមូលដ្ឋានចំណេះដឹងអំពីសិល្បៈចម្អិនអាហារ និងប្រតិបត្តិការម្ហូបអាហារ និងភេសជ្ជៈ រួមទាំងគំនិតសំខាន់ៗដែលប្រើក្នុងបរិយាកាសបដិសណ្ឋារកិច្ចវិជ្ជាជីវៈ

ការវិនិយោគចំណេះដឹង និងឆ្ពោះទៅជំហានបន្ទាប់

ជំនាញដែលមានតម្លៃសមរម្យឆ្ពោះទៅកាន់អាជីពវិស័យបដិសណ្ឋារកិច្ចរបស់លោកអ្នក

ការវិនិយោគលើការសិក្សានៅ PIE គឺជាការវិនិយោគលើអនាគតនៃភាពជោគជ័យវិជ្ជាជីវៈ។ ថ្នាក់ត្រៀមភាសាអង់គ្លេសផ្តល់មូលដ្ឋានរឹងមាំសម្រាប់ការសិក្សាបដិសណ្ឋារកិច្ចគុណភាពខ្ពស់ ដោយផ្តល់តម្លៃល្អប្រសើរប្រៀបធៀបនឹងកម្មវិធីអន្តរជាតិ ខណៈដែលសិក្សាក្នុងបរិយាកាសដ៏ស្រស់ស្រាយ និងគាំទ្រនៅកម្ពុជា។

ការបង់ថ្លៃសិក្សា

ថ្លៃសិក្សាសម្រាប់ឆមាសថ្នាក់ត្រៀមភាសាអង់គ្លេសរយៈពេល​២១សប្តាហ៍គឺ ១៦០០ដុល្លារ។ ការបង់ថ្លៃ សិក្សានេះមានរួមបញ្ចូលទាំងឯកសណ្ឋានសិស្ស ក៏ដូចជាសម្ភារៈសិក្សា​ និង គ្រឿងផ្សំសម្រាប់ចម្អិនអាហារ និងភេសជ្ជៈ​សម្ភារៈប្រើប្រាស់ក្នុងអំឡុងពេលបណ្តុះបណ្តាលសិក្សាជាក់ស្តែង ដែលធានាថាសិស្សនឹងទទួលបានបទពិសោធន៍ច្បាស់លាស់ដោយមិនចាំបាច់ចំណាយ​​ សម្ភារៈបន្ថែមទៀតឡើយ។

កម្មវិធីនេះរចនាឡើងជាថ្នាលដ៏សាកសម្យសម្រាប់ត្រៀមចូលទៅសិក្សាជំនាញអប់រំវិជ្ជាជីវៈផ្នែកវិស័យបដិសណ្ឋារកិច្ច កម្មវិធីនេះនឹងផ្តល់នូវតម្លៃដ៏រឹងមាំ ខណៈស្របពេលកំពុងរៀបចំសម្រាប់ការសិក្សាបន្ថែមក្នុងវិស័យសិល្បៈចម្អិនម្ហូបអាហារ ឬផ្នែកគ្រប់គ្រងអាហារ និងភេសជ្ជៈ។

ចំណាំ ៖ សិស្សដែលបានបញ្ចប់ឆមាសថ្នាក់ត្រៀមភាសាអង់គ្លេស (S0) ដោយជោគជ័យនឹងទទួលបានការបញ្ចុះតម្លៃ ២៥% លើការចុះឈ្មោះដំបូងនៃឆមាសទី១ ដោយបង់ប្រាក់លើកដំបូងពី ២០២០ដុល្លារ មកត្រឹម ១៥១៥ដុល្លារ។

សូមកុំ​ឲ្យ​ភាសា​ក្លាយជា​ឧបសគ្គ​ចំពោះ​ក្តីស្រម៉ៃលើ ជំនាញអាជីព​របស់​អ្នក។

ចូលសិក្សា​ថ្នាក់​ត្រៀម​ភាសា​អង់គ្លេសនៅវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) ហើយ​ចាប់ផ្តើម​ដំណើរ​របស់​លោកអ្នក​ឆ្ពោះទៅ​រក​អាជីពផ្នែកវិស័យ​បដិសណ្ឋារកិច្ច​លំដាប់​ពិភពលោក។