ការចូលរៀន

ការចូលរៀននៅសមាគមនវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) ត្រូវបានរៀបចំឡើងដោយមានភាពច្បាស់លាស់ ដំណើរការងាយស្រួល និងដែលផ្តោតលើការសិក្សារបស់និស្សិតក្នុងប្រទេស និងអន្តរជាតិ។

ការដាក់ពាក្យ

តើអ្នកណាអាចដាក់ពាក្យបាន?

វិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) ស្វាគមន៍សិស្សដែលមានឆន្ទៈខ្ពស់ និងមានចំណង់ចំណូលចិត្តលើវិស័យបដិសណ្ឋារកិច្ច សិល្បៈចម្អិនម្ហូប និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។ បេក្ខជនអាចដាក់ពាក្យភ្លាមៗបន្ទាប់ពីបញ្ចប់វិទ្យាល័យ ឬជាអ្នកដែលកំពុងស្វែងរកការបង្កើនការផ្លាស់ប្តូរអាជីពជំនាញវិជ្ជាជីវៈ។

បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ មិនថាប្រឡងជាប់ ឬមិនជាប់បាក់ឌុប

មានការលើកទឹកចិត្ត និង ចំណាប់អារម្មណ៍ក្នុងវិស័យបដិសណ្ឋារកិច្ច

លក្ខខណ្ឌជាក់លាក់ផ្សេងៗអាចត្រូវបានអនុវត្ត

កម្មវិធីសញ្ញាបត្រទាំងអស់នៅវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) បង្រៀនជាភាសាអង់គ្លេស។ បេក្ខជនដែលមិនទាន់បំពេញតាមកម្រិតស្តង់ដារ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះចូលរៀន វិញ្ញាបនបត្រត្រៀមភាសាអង់គ្លេស ដែលជាវិថីឆ្ពោះទៅកាន់ការសិក្សាថ្នាក់សញ្ញាបត្ររយៈពេល២ឆ្នាំ។

1

ដាក់ពាក្យចូលរៀន​ ឬបំពេញទម្រង់បែបបទចូលរៀន

2

រៀបចំឯកសារចាំបាច់

3

ការសម្ភាសន៍ ឬការវាយតម្លៃ (ប្រសិនអាចអនុវត្តបាន)

4

ការបញ្ជាក់ការសិក្សា

វិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) ផ្តល់ជូនការទទួលពាក្យចូលរៀន ២ ដង ក្នុងមួយឆ្នាំ។ ក្រុមការងារនឹងផ្តល់ការណែនាំពីទិដ្ឋាការ ជម្រើសកន្លែងស្នាក់នៅ និងការគាំទ្រសិស្សទូទៅ ដើម្បីធានាបាននូវការចាប់ផ្តើមសិក្សារបស់សិស្សដោយរលូន។

តម្លៃការសិក្សា

ការវិនិយោគលើការអប់រំរបស់អ្នកនៅវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) គឺជាការវិនិយោគលើអាជីពបដិសណ្ឋារកិច្ចប្រកបដោយចីរភាព និងអន្តរជាតិ។ កម្មវិធីរបស់យើងត្រូវបានទទួលស្គាល់ដោយ SHL Schweizerische Hotelfachschule Luzern និងមានគុណវុឌ្ឍិដែលទទួលស្គាល់ពីប្រទេសស្វីស ដែលធានាថាការសិក្សារបស់លោកអ្នកបំពេញតាមស្តង់ដារអន្តរជាតិដែលទទួលស្គាល់ជាសកល។ រចនាសម្ព័ន្ធតម្លៃសិក្សារបស់យើងត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវការបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ និងផ្តោតលើការអនុវត្ត ខណៈបរិបទថ្លៃការសិក្សានេះនៅតែអាចទទួលយកបាន និងមានការប្រកួតប្រជែងនៅក្នុងមជ្ឍដ្ឋានអប់រំនៅកម្ពុជា និងក្នុងតំបន់ផ្សេងៗ។

កម្មវិធីវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) រួមបញ្ចូលថ្នាក់សិក្សាជាក់ស្តែង ការស្វែងយល់យល់ពីវិស័យបដិសណ្ឋារកិច្ច និងស្តង់ដារស្របតាមអន្តរជាតិ ដែលធានាបាននូវតម្លៃដ៏ពិតប្រកដដល់និស្សិតដែលកំពុងស្វែងរកវឌ្ឍនភាពជំនាញវិជ្ជាជីវៈ និងការសិក្សាក្នុងនិយាមបដិសណ្ឋារកិច្ច។

Logo SDF

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) កម្ពុជា ចំពោះការគាំទ្រដ៏មានតម្លៃរបស់ស្ថាប័ននេះ។ ការចូលរួមចំណែករបស់ពួកគេអនុញ្ញាតឱ្យវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) ផ្តល់ការអប់រំតាមស្តង់ដារប្រទេសស្វីស ដែលទទួលស្គាល់ជាអន្តរជាតិ ក្នុងតម្លៃសមរម្យ ដែលផ្តល់អត្ថប្រយោជន៍ទាំងសិស្សនិស្សិត និងវិស័យឧស្សាហកម្មផងដែរ

ថ្លៃសិក្សាប្រែប្រួលអាស្រ័យលើកម្មវិធី និងរយៈពេលសិក្សា។ តារាងថ្លៃសិក្សាលម្អិតសម្រាប់កម្មវិធីនីមួយៗត្រូវបានផ្តល់ជូនដូចខាងក្រោម៖

  • ថ្លៃសិក្សាស្របទៅតាមកម្មវិធីសិក្សាជាក់ស្តែង
  • កាលវិភាគបង់ប្រាក់
  • មានជូនជាសម្ភារៈបណ្តុះបណ្តាលសិក្សា ឯកសណ្ឋាន និងប្រើប្រាស់ឩបករណ៍ផ្សេងៗរបស់ស្ថាប័ន

តម្លៃសិក្សាទាំងអស់ត្រូវបានអធិប្បាយច្បាស់លាស់ក្នុងអំឡុងចូលសិក្សា ដើម្បីធានាបាននូវតម្លាភាព និងការសម្រេចចិត្តដោយមានពត៌មានគ្រប់ជ្រុងជ្រោយ។

វិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) នឹងផ្តល់ជូនកាលវិភាគបង់ប្រាក់ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីជួយសម្រួលដល់សិស្ស និងគ្រួសារក្នុងការរៀបចំផែនការអប់រំរបស់ពួកគេ។ ផែនការបង់ថ្លៃសិក្សាអាចប្រែប្រួលអាស្រ័យលើកម្មវិធី និងវគ្គចូលរៀន ហើយនឹងត្រូវបានពន្យល់យ៉ាងលម្អិតដោយក្រុមការងារក្នុងអំឡុងពេលដាក់ពាក្យចូលសិក្សា។

ស្របតាមកម្មវិធី ក្នុងការចំណាយបន្ថែមអាចត្រូវបានអនុវត្តដូចខាងក្រោម៖

  • ថ្លៃប្រឡង ឬថ្លៃវិញ្ញាបនបត្រ
  • ការចំណាយទាក់ទងនឹងកម្មសិក្សា
  • ឧបករណ៍ផ្ទាល់ខ្លួន ឬសម្ភារៈសិក្សា

ការចំណាយបន្ថែមណាមួយ នឹងត្រូវបានជូនដំណឹងជាមុន។

វិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) បានប្តេជ្ញាលើកកម្ពស់ការអប់រំ និងជ្រំជ្រែងដល់សិស្សនិស្សិតដែលមានការឆន្ទៈក្នុងការសិក្សា។

ជម្រើសអាហារូបករណ៍ និងផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុអាចធ្វើតាមការស្នើសុំដោយផ្អែកលើសក្តានុពលសិក្សា ការលើកទឹកចិត្ត និងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ។ បេក្ខជនដែលមានចំណាប់អារម្មណ៍លើអាហារូបករណ៍ត្រូវបានលើកទឹកចិត្តឱ្យទាក់ទងក្រុមងារផ្នែកពត៌មាន ដោយផ្ទាល់សម្រាប់ព័ត៌មានលម្អិតបន្ថែម។

ជំហានបន្ទាប់

សម្រាប់តារាងសិក្សាលម្អិត កាលវិភាគបង់ប្រាក់ ឬការណែនាំផ្ទាល់ខ្លួន សូម ទាក់ទង ក្រុមការងារចុះឈ្មោះចូលរៀន​ ឬដាក់សំណួរតាមរយៈគេហទំព័ររបស់យើង។ យើងនឹងរីករាយក្នុងការផ្តល់ពត៌មានបន្ថែមលើផែនការរៀបចំផែនការដំណើរសិក្សារបស់សិស្ស។

ត្រៀមខ្លួនរួចរាល់ហើយឬនៅដើម្បីបង្កើតអនាគតរបស់អ្នក?

ចូលរួមជាមួយវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) ជាការជ្រើសរើសកម្មវិធីវិជ្ជាជីវៈសិល្បៈចម្អិនម្ហូបអាហារ​ ការគ្រប់គ្រងម្ហូបអាហារ និងភេសជ្ជៈ ឬកម្មវិធីត្រៀមភាសាអង់គ្លេសរបស់យើង។ ទទួលបានការបណ្តុះបណ្តាលជាក់ស្តែង មូលដ្ឋានគ្រឹះសិក្សាដ៏មានស្តង់ដារ និងជំនាញផ្នែកវិស័យឧស្សាហកម្មទំនើប ដែលរៀបចំអ្នកសម្រាប់ភាពជោគជ័យក្នុងអាជីពបដិសណ្ឋារកិច្ចអន្តរជាតិដល់សិស្សនិស្សិត។